This is an example of a HTML caption with a link.

28 Jelly Bean Firmware ថ្មី​រប​ស់ Xperia S/SL និង Acro S

Xperia-S-India-Launch

ដូច​អ្វី​ដែល​បាន​សន្យា​ជាមួយ​នឹង​អតិថិជន​របស់​ខ្លួន​ពី​មុន​នោះ គឺក្រុមហ៊ុន SONY បាន​បញ្ចេញ​កំណែ​ថ្មី​របស់ Jelly Bean 4.1 នៅ​នៅ​ម៉ូដែល​ទូរស័ព្ទ​៣គឺ Xperia S, Xperia SL និង Xperia acro S។ កំណែ​ថ្មី​នេះ​បាន​កែប្រែ​កំហុស​ផ្សេង​ដែល​មាន​ពី​មុន​ ហើយ​ព្រម​ទាំង​អាចទាញ​យក​បាន​ពី OTA និង កម្មវិធី SONY PC Companion ទៀតផង។
ចំណុច​សំខាន់​ៗ​របស់​ firmware ថ្មី​នេះ​មាន​ដូច​ជា៖

  • កាមេរ៉ា
    • កែកំហុសពណ៌​សខុសធម្មតា
    • កែប្រែមុខ​ងារបស់ ប៊ូតុង Quick Launch ឲ្យកាន់​តែ​ប្រសើរជាងមុន
    • ថត​វីដេអូន 1080p កាន់​តែ​រលូន​ជាង​មុន
  • សំរាប់​កម្មវិធីផ្សេង
    • streamlined Exchange Active Sync
    • បង្កើន​សេវា2G
    • បញ្ជាក់​ថាកម្មវីធីដែល​បញ្ជូល​នឹង​មិនខូច​ខាត​បន្ទាប់​ពី reboot
  • ចំពោះ​ថ្ម
    • បន្ថយ​កំដៅ​ថាមពល​ថ្ម និង​បង្កើន​រយៈ​ពេល​ប្រើប្រាស់​ឲ្យ​កាន់​តែ​យូរ
    • កែកំរិត​ថាមពល​ថ្ម​នៅ​លើរបាដំណឹង
  • UI
    • ចុច​ប៊ូតុង​ Home ឲ្យជាប់ប្រើប្រាស់ Google Now
    • ចុច​ប៊ូតុង Home ២ដង​ជាប់​គ្នា​ដើម្បី​បើក​កម្មវិធី​ដែលប្រើមុនៗ
    • ធ្វើឲ្យ​ប៊ូតុង Vol-up កាន់​តែរស់​ជាងមុន
    • CamboDroid



តំឡើងភាសាខ្មែរលើGalaxy S3 E210L Covert to I9300 Fix all

តំឡើងភាសាខ្មែរលើGalaxy S3 E210L Covert to I9300 Fix all








flash តាម​ RECOVERY មានខ្មែរស្រាប់
Galaxy S3 E210L Covert to I9300 fixed all app korea,boot logo,fixed 3G
+keyboad +unicode Install by cwm.
កន្លែងទាញយក E210LKLJLL5-412-V
អាចសួរលុយបានគ្រប់ប្រព័ន្ធ
contact bong Chan Ratanak



Town CD Vol. 41 | Songsa Khnhom Jis Orb Neak Pseng



TRACKLIST | MEDIAFIRE HOST
01. Jong Yum Dae Tae Klach Kmas Ke (Karona Pich) | Download
02. Bek Pi Oun Pleam Bong Mean Jumngeu Ksouy Besdoung (Karona Pich) | Download
03. Songsa Khnhom Jis Orb Neak Pseng (Sokun Therayu) | Download
04. Mean Neak Srolanh Jrern Oun Kan Tae Ban Jit (Sokun Therayu) | Download
05. Jorb (Karona Pich) | Download
06. Free Man (Sokun Therayu) | Download
07. Ber Oun Pibak Min Bach Srolanh Bong Te (Sokun Therayu) | Download
08. Pel Nov Chngay Pi Bong Ham Nek Neak Pseng (Karona Pich) | Download
09. Ach Mok Pi Bong Mi Heu Ha (Karona Pich) | Download
10. Jong Nov Lev (Sokun Therayu) | Download



វិធីតំលើង​ភាសារ​ខ្មែរ​​ដាក់​ចូល​ Galaxy SII មហា​ងាយ

 កាល ​ពី​ខ្ញុំ​ធ្លាប់​បាន​សរសេរ​ម្តង​ហើយ ស្តី​អំពី​របៀប​តំលើង​ភាសារ​ខ្មែរ​តាម​របៀប​ងាយៗ។ ពេល​នេះ ខ្ញុំ​សូម​ណែនាំ​ពី​របៀប​តំលើង ភាសារ​ខ្មែរ​ដាក់​ចូល​ទៅ​ក្នុង Galaxy SII  ដែល​គេ​ទទួល​ស្គាល់​ថា​ អធិរាជ Android ប្រចាំ​ឆ្នាំ2011នោះ។ អ្វី​ដែល​គួ​ឲ្យ​ស្តាយ​បំផុត​នោះគឺ វា​មិន​អាច​​ដាក់​បាន​ជាមួយ Stock ROM បាន​នោះ​ទេ។ ដំណោះ​ស្រាយ​នៅ​ពេល​នេះ គឺ​គេ​ដាក់​វា​ទៅ​ក្នុង MIUI ROM។


ប្រិយ​មិត្ត​ប្រាកដ​ជា​មាន​អ្នក​ខ្លះ​ស្គាល់​ហើយ​ថា MIUI ROM ជា​អ្វី តែ​អ្នក​ខ្លះ​ប្រហែល​ជា​មិន​ទាន់ស្គាល់​នៅ​ឡើយ។ MIUI ROM ជា​ Firmware របស់​ទូរស័ព្ទ Android ដែល​គេ​យក​ទៅ Custome ហើយ​វា​មាន UI ស្រដៀង​ទៅ​នឹង​ iOS ដែរ។ វា​ជា​ ROM មួយ​ដែល​មាន​ភាព​ល្បី​គួ​សម ដោយ​ការ​ រចនា​ icon និង​របៀប​ប្រើ​ប្រាស់​យ៉ាង​ងាយស្រួល ព្រម​ជាមួយ នឹង​ល្បឿន​គួ​ឲ្យ​ចាប់​ចិត្ត ពី​ក្រុម​អ្នក​ផលិត​ជន​ជាតិ​ចិន​មួយ​ក្រុម។ បច្ចុប្បន្ន​នេះ​វា​ត្រូវ​បាន​គេ​យក​ទៅ​ ធ្វើ​ជា​ច្រើន​ក្រុម គឺមាន​នៅ ទ្វីបអាមេរិច និង អឺរ៉ុប​ផងដែរ។ 

ខាង​ក្រោម​នេះ ខ្ញុំ​សូម​បង្ហាញ ពី​របៀប​ដែល ត្រូវ​ដំលើង MIUI  ROM។ តែ​ខ្ញុំ​សូម​មិន​ធានា​ថាលើ​រាល់​បញ្ហា​ដែល​កើត​មាន​នោះ​ទេ។


  1. ជាដំបូង​ត្រូវ​ទាញយក MIUI Galnet (2.3.4) ហើយ​ចំលង​វា​ដាក់​ក្នុង sdcard
  2. ទាញ​យក ROM MIUI Galnet (4.0.1)_khmer build-in ហើយ​ចំលង​ដាក់​ចូល sdcard ដែរ
  3. បន្ទាប់​មក​ត្រូវ​ Root ទូរស័ព្ទ​តាម​វិធី Root Galaxy SII ដែល​បាន​ចុះ​ផ្សាយ​រួចហើយ
  4. បិទទូរស័ព្ទ ឲ្យ​ចូល​ទៅ​កាន់​ ClockWorkMod ដោយចុច Volume Up + Home + Power តាម​លំដាប់
  5. Backup ROM មុន​ដឹង​ Flash ROM ថ្មីចូល
  6. ជ្រើសយក wipe data/fatory reset ហើយចុច yes
  7. ជ្រើសយក wipe partition cache ហើយ​យក​ yes
  8. ចូល​ទៅ​ Advance ហើយ​យក wipe dalvik cache ហើយ​ចុច​ yes
  9. ត្រលប់​ចូល​ទៅ menu list វិញ
  10. ជ្រើស​យក​ Flash from sdcard
  11. ជ្រើសយក select file from sdcard
  12. ស្វែង​រក​ ROM ដែល​បានទាញយក ក្នុង​ចំនច​ទី១ គឺ MIUI Galnet (2.3.4)  ពី​sdcard
  13. យក​ yes ដើម្បី​ចាប់​ផ្តើម​តំលើង​ ROM
  14. ក្រោយ​ចប់​រួច​រាល់​ហើយត្រូវ reboot
  15. ចូល​ទៅ​ recovery mode ម្តង​ទៀត​ហើយ​ flash ROM  MIUI Galnet (4.0.1)_khmer build-in  រួច reboot
សាកបើកគេហទំព័រ​ដែល​មាន​ភាសារខ្មែរ (www.cambodroid.com)


ដកស្រង់ចេញ ពី​ឯកសារ​តំលើង​ភាសារខ្មែរ របស់ roberto.callos
ប្រភពឯកសារ CAUG’s doc
 



វិធី​បំលែង SHW-M250S( Galaxy SII កូរ៉េ)​ ទៅជា GT-I9100


M250SGalaxy SII ត្រូវ​បាន​ផលិត​សំរាប់​លក់​ជា​ច្រើន​ប្រភេទ​ទៅ​តាម​ទីផ្សារ​នីមួយៗ​។ ចំនែក​នៅ​ទីផ្សារ​កូរ៉េ​វិញ យើង​សង្កេត​ឃើញ​ថាវា​មិន​លក្ខណៈ​ខុស​ពី ពពួក​ទូរស័ព្ទ​សកល ត្រង់​វា​មាន​អង់តែន ហើយ​វា​អាច​ប្រើបាន​ត្រឹម​តែ​២ភាសា​តែប៉ុណ្ណោះ គឺ​ ភាសាអង់គ្លេស និង​ភាសា​កូរ៉េ។
អ្វី​ដែល​គួ​ឲ្យ​ចាប់ ចាប់​អារម្មណ៍​នោះ​គឺ Galaxy SII នៅកូរ៉េ អាច​បំលែង​មកប្រើ​ firmware សំរាប់ Galaxy SII សកល​បាន​ដោយ​គ្មានបញ្ហា។ នៅពេល​បំលែងហើយ លោក​អ្នក​អាច​សាកល្បង​ប្រើប្រាស់ firmware និង​វិធី​តម្លើង​ពុម្ពអក្សរ​ខ្មែរ​ បាន​ដូច​គ្នា។
សូម​អនុវត្ត​តាមជំហ៊ាន​ខាងក្រោម​ដើម្បី​ដំឡើង៖
  1. ទាញ​យក firmware I9100XXKI3.rar (password: samfirmware.com)
  2. ពន្លា file (ក្នុង​នោះ​វា​មាន Odin មកស្រេចហើយ)
  3. តម្លើង driver (បើមិនទាន់មាន)
  4. បិទទូរស័ព្ទ
  5. បើកវិញដោយចុចVol Down + Home + Power
  6. បន្ទាប់មកវានឹងចេញការបញ្ជាក់បន្ថែម (សូមចុចVol up)
  7. ជាបន្តវានឹងចេញពាក្យថាdownloading…
  8. ភ្ជាប់វាទៅនឹងកុំព្យូទ័រ
  9. បើកកម្មវិធី odin
  10. បើសិនស្គាល់នោះវានឹងចេញនូវពណ៌លឿងក្នុង textbox ព្រមជាមួយនឹងលេខ port
  11. ចុចប៊ូតុង PIT ហើយជ្រើសយក file pit ដែលបានពន្លា
  12. ចុចប៊ូតុង PDA ហើយជ្រើសយក​ file មា​ន​ឈ្មោះ CODE នៅពីមុខ
  13. ចុចប៊ូតុង PHONE ហើយជ្រើសយក​ file មា​ន​ឈ្មោះMODEM នៅពីមុខ
  14. ចុច​ប៊ូតុង CSC ហើយជ្រើសយក file មាន​ពាក្យ CSC
  15. សូមមើលរូបគំរូខាងក្រោម៖m250s3
  16. ចុចប៊ូតុង start
  17. រងចាំមួយសំទុះ នោះវានឹងតម្លើងដោយខ្លួនឯង



របៀប root Galaxy SII Jelly Bean និង Ice Cream Sandwich

ដោយ​សារ​តែ​ Galaxy SII មានច្រើនម៉ូដែល​នោះ​ថ្ងៃនេះ​ខ្ញុំ​សូម​ណែនាំ​របៀប root របស់ Galaxy SII ដែលកំពុង​ប្រើប្រាស់ Jelly Bean និង Ice Cream Sandwich។
  1. downloadUPDATE-SuperSU-v1.45.zip
  2. ចំលង​ UPDATE-SuperSU-v1.45.zip​ ដាក់​ចូល​ក្នុង sdcard (memory card ដែល​យើង​ថែមពីក្រៅ មិនមែន​ដាក់​ក្នុង​ sdcard របស់​ម៉ាស៊ីន​នោះ ទេ)
  3. បិទ​ទូរស័ព្ទ
  4. បើកទូរស័ព្ទ​ចូល​ក្នុង recovery ដោយ​ចុច Vol-up + Home + Power
  5. ជ្រើសយក Apply update from external sdcard (ពេល select គឺចុច​ប៊ូតុង Power)
  6. ជ្រើសយក UPDATE-SuperSU-v1.45.zip
  7. ជ្រើសយក Yes
  8. reboot
បានសាកល្បងនៅលើ៖
  • Galaxy SII GT-I9100  (4.1.2)
  • Galaxy SII GT-I9100 (4.0.4)
  • Galaxy SII GT-I9100 (4.03)
  • Galaxy SII GT-I9108 (4.1.2)
  • Galaxy SII SHV-M250S (4.1.2)
  • Galaxy SII SHV-M250K (4.1.2)
  • Galaxy SII SHV-M250L (4.1.2)
  • Galaxy SII SHV-M250S (4.0.4)
  • Galaxy SII SHV-M250K (4.0.4)
  • Galaxy SII SHV-M250L (4.0.4)



ក្តារចុច Kii v7.7.7.r7 (ភាសាខ្មែរ)

ថោង​ ស៊ីថាដែល​មាន​ឯកទេស​ខាង​កែប្រែ​កម្មវិធី​ Android នោះ​ទើប​តែ​បាន​បញ្ចេញ​នូវ​ keyboard មួយ​ថ្មីស្រឡាង​ដែល​ជា​ស្នាដៃ​របស់​គាត់ តែម្តង​សំរាប់​វាយ​និង​សរសេរ​ភាសា​ខ្មែរ​នៅលើ​គ្រប់​ឧបករណ៍ Android រួម​មាន​ទូរស័ព្ទ​និង Tablet
ក្តាចុច​ថ្មី​នេះ​បាន​បង្កប់​នូវ​លក្ខណៈ​ពិសេស​ជា​ច្រើន​ដូច​ជា៖
  •  រួមបញ្ចូលទាំងអស់ក្នុងមួយ ដោយបាន Optimize សម្រាប់ប្រភេទ ទូរស័ព្ធហើយនឹង Tablet
  •  ការព្យាករពាក្យដ៏ត្រឹមត្រូវ ហើយជាក្តារចុចដ៏ឆ្លាតវៃ
  •  អ្នកប្រើប្រាស់អាចកំណត់ អក្សរផ្លូវកាត់ (រហ័ស)
  •  បន្ថែមចំនួនជួរដេកនៃគ្រាប់ចុចលេខ
  •  បន្ថែមចំនួនជួរដេកនៃគ្រាប់ចុចព្រួញ
  •  Swiftkey ដូចជាការទស្សទាយពាក្យបន្ទាប់
  •  បញ្ជាក្តារចុច Gesture
  •  Swype បញ្ចូល  Gesture
  •  Thumb ក្តារចុច ដូចជាការចុចបំបែកប្លងក្តារចុច
  •  គាំទ្រប្រភេទប្លង់ក្តារចុចជាច្រើនដូចជា PC, Compact qwerty, T9, Dvorak, Azerty, Colemak
  •  គាំទ្រ ប្រភេទ iOS6 Emoji
  •  ៨ Build-in ជា ស្បែកប្រភេទ HD
  •  អាចប្រើស្បែករបស់ Go Keyboard, Better Keyboard, Themeshop Keyboard, CM10
  •  ប្តូរតាមបំណងពុម្ពអក្សរនិងពណ៌
  •  ប្រើរូបភាពណាមួយជាផ្ទៃខាងក្រោយក្តារចុច
  •  ក្តារចុច Multi-Touch ពិត
  •  ក្តារចុច Jelly Bean 4.2
  •  គាំទ្រ ៣៤ ភាសា
ចំពោះ​របៀប​ប្រើ​និង ពត៌មាន​ផ្សេង​សូម​ស្វែង​រក​នៅ​ក្នុង​ វេទិការ​ពិភាក្សារ​ Cambodroid ដែល​មាន​ឈ្មោះ ក្តារចុច Kii v7.7.7.r7 (ភាសាខ្មែរ)  ដោយ​ ថោង​​ ស៊ីថា។ សូម​កុំភ្លេច​ចូល​រូម​ឧបត្ថម​ជា​កំលាំង​ចិត្ត​ដល់​គាត់​ផង​ ដើម្បី​ឲ្យ​គាត់​អាច​កែច្នៃ​កាន់​តែ​ប្រសើរ​ជាង​មុន​។



ចែករំលែកដើម្បីចំណេះដឹង

ទាយយកដោយសេរី