ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១១:១៩
រាជធានីភ្នំពេញ៖ យុវជនមួយក្រុមមានគ្នា
៦ទៅ៧នាក់ បានចូលទៅរាំ នៅក្នុងក្លឹប ស្ពាយឌឺឌីស្លូក្លឹប
រាំជាន់ជើងគ្នាបង្កជាទំនាស់ធ្វើឱ្យសន្តិសុខជាអ្នកយាមបានចូលទៅ
អន្តរាគមន៍ ដោយវាយទៅលើក្រុមនោះ
ហើយក្រុមដែលមានគ្នា៦ទៅ៧នាក់នោះក៏នាំគ្នារត់គេចនិងយកដុំថ្ម
ចោលទៅលើស្លាកយីហោក្លឹបនោះវិញ។
ហេតុការណ៍រាំជាន់ជើងគ្នានេះបានកើតឡើងកាលពី
វេលាម៉ោង១១យប់ ថ្ងៃទី៩ មិថុនា ២០១៣ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង
សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីជនរងគ្រោះបានឱ្យដឹងថា
នៅពេលរាំជាន់ជើងគ្នាកើតជាទំនាស់នោះ
សន្តិសុខកាងក្នុងក្លឹបបានចូលទៅវាយក្រុមរបស់ខ្លួន
ហើយពួកគេក៏បាននាំគ្នារត់គេច តែសន្តិសុខចាប់បានម្នាក់យកទៅវាយ
ដូច្នេះគេក៏យកដុំថ្មគប់ទៅលើស្លាកយីហោក្លឹបនោះទៅ។
ប្រភពពីសន្តិសុខបានឱ្យដឹងថា
មុនកើតហេតុពួកគាត់មិនអនុញ្ញាតឱ្យក្រុមនេះ ចូលរាំទេ
ដោយប្រាប់ថាមានភ្ញៀវចូលរាំពេញអស់ហើយ រង់ចាំបន្តិចទៀត
តែក្រុមនោះមិនព្រមស្ដាប់ទេ បានចូលទៅរាំជាន់ជើងគ្នាបង្កជាជម្លោះ
ទើបពួកគេចូលទៅអន្តរាគមន៍។
ដោយឡែកអ្នករត់ម៉ូតូឌុបនៅជិតកន្លែងកើតហេតុ
បានឱ្យដឹងថា
សន្តិសុខកាងនៅក្នុងក្លឹបនេះតែងតែវាយធ្វើបាបភ្ញៀវដែលចូលទៅរាំ
ជារៀងរាល់យប់ ។
ក្រោយពេលកើតហេតុអ្នកសារព័ត៌មានបានទៅថតយក
រូបភាព
ហើយក្រុមសន្តិសុខនៅទីនោះបានគំរាមអ្នកសារព័ត៌មានឱ្យលុបរូបរបស់
គេចេញពីម៉ាស៊ីនថត ប៉ុន្តែដោយឃើញ អ្នកសាព័ត៌មាន
មានគ្នាច្រើនពេក គេក៏នាំគ្នាចូលទៅក្នុងក្លឹបវិញអស់ទៅ៕
0 Responses So Far:
Post a Comment