មិនថាទូរស័ព្ទណាក៏ដូចជាទូរស័ព្ទណាដែរ គឺបើសិនជាចង់តម្លើងខ្មែរយូនីកូដគឺត្រូវតែ root ជាមុនសិន។ ចំពោះទូរស័ព្ទ SONY វិញក៏ដូចគ្នាដែរ គឺត្រូវតែ root ដូចគ្នា។ តែអ្វីដែលប្លែកពីគេនោះគឺ SONY មានវិធី root ២ប្រភេទផ្សេងគ្នា។
ទី១គឺលោកអ្នកត្រូវ unlock bootloader ជាមុនសិនទើបអាច root បានដោយងាយស្រួលបំផុត។ ចំពោះវិធីទី២វិញគឺប្រើវិធី root ផ្សេងៗដែលពួក hacker បានរកឃើញនូវគន្លឹះនៃការ root ទៅតាមចន្លោះប្រហោងផ្សេងៗដែលមាននៅទូរស័ព្ទ។ ដោយសារតែ unlock bootloader មានគុណវិបត្តិច្រើននោះ ខ្ញុំសូមលើកយកតែវិធីនៃការ root តាម វិធីដែលពួក hacker បានផ្តល់ជូនវិញ។
នៅក្នុងវេទិការរបស់ Cambodroid គឺមានសមាជិកម្នាក់បានសួរនូវសំនួរនេះឡើង ហើយខ្ញុំបានឆ្លើយអំពីវិធី root និង របៀបតម្លើងពុម្ពអក្សខ្មែរយូនីកូដផងដែរ។ ដើម្បីកាន់តែច្បាស់សូមចូលទៅមើល
-
របៀប root xperia SL
-
របៀបតម្លើងខ្មែរយូនីកូដដាក់លើ Xperia SL
ប្រភពពីcambodroid
0 Responses So Far:
Post a Comment