ដំណោះស្រាយ​ពេល​បើក Play Store មិន​បាន​ចេះ​តែ​លោត​ចេញ​វិញ Trackback

ដំណោះស្រាយ​ពេល​បើក Play Store មិន​បាន​ចេះ​តែ​លោត​ចេញ​វិញ Trackback

ប្រិយមិត្ត​ដែល​ប្រើប្រាស់​ឧបករណ៍​ ដំណើរការ​ដោយ Android OS មិន​ថា Smartphone, Tablet ឬ Phablet នោះ​ទេ ពេល​ខ្លះ​អាច​ជួប​បញ្ហា​ទៅ​លើ Play Store បើក​ចូល​មិន​បាន។ នៅ​ពេល​អ្នក​បើក​ទៅ​កាន់ Play Store វា​នឹង​លោត​ចេញ​មក​វិញ​ក្រោយ​ចូល​បាន​ប៉ុន្មាន​វិនាទី ដែល​នេះ​ប្រាកដ​ជា​ប៉ះពាល់​ធ្វើ​ឱ្យ​ប្រិយមិត្ត​មិន​អាច Download ឬ Update នូវ​កម្មវិធី (app) ផ្សេងៗ​បាន​ឡើយ។



បញ្ហា​នេះ​កម្រ​នឹង​កើត​មាន​ណាស់ តែ​បើ​កើត​មាន​គឺ​នៅ​អំឡុង​ពេល​ធ្វើ​ការ​ Downloading ឬក៏ Updating Android Apps ថ្មីៗ​ពី Play Store។ សង្កេត​ឃើញ​ថា​អ្នក​ដែល​ជួប​បញ្ហា​បែប​នេះ ភាគ​ច្រើន​ជ្រើស​យក​វិធី Reset (Factory data reset) មក​ធ្វើ​ជា​ដំណោះ​ស្រាយ​ចម្បង តែ​នេះ​ពុំ​ជា​វិធី​ល្អ​បំផុត​នោះ​ទេ ព្រោះ​តម្រូវ​ឱ្យ​មាន​ការ Backup រាល់​ទិន្នន័យ មិន​ដូច្នោះ​ទេ​នឹង​ត្រូវ​បាត់​ទាំង​អស់​ក្រោយ​ពី format។ នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ សម្រាប់​អ្នក​ដែល​មាន​ឯកសារ ឬ​ទិន្នន័យ​​សំខាន់ៗ​ច្រើន​ព្រោះ​នាំ​ឱ្យ​ខាត​ពេល។
ឥឡូវ​នេះ​ Sabay នឹង​ជម្រាប​ជូន​ពី​វិធី​ងាយៗ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​គ្រាន់​តែ​ធ្វើ​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម៖
១. ជំហាន​ដំបូង​​ ចូលទៅ Setting ហើយ​ជ្រើស​យក​ពាក្យ​ថា Application manager ឬ​ពាក្យ Apps អាស្រ័យ​ទៅ​តាម​ប្រភេទ Smart Device ផ្សេង​ៗ​គ្នា
២. បន្ទាប់​មក​ Switch​ ទៅ​កាន់​ All ហើយ​ស្វែង​រក​ពាក្យ Download Manager
៣. ចុង​ក្រោយ​ ត្រូវបើក enable កម្មវិធី Download Manager ដើម្បីឱ្យ​ Process នេះ​ដំណើរ​ការ​ឡើង​វិញ​ជា​ការ​ស្រេច។ ប្រិយមិត្ត​ក៏​អាច​សាក​ល្បង​ Clear data និង Clear cache នៅ​លើ Google Play Store និង Google Play Services ឬ​អាច​ទាញ​យក Play Store ជំនាន់​ផ្សេង​មក​​ដំឡើង​ម្ដង​ទៀត​ក៏​បាន។
ទាក់​ទិន​នឹង​បញ្ហា​កើត​មាន​នេះ បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ ប្រតិបត្តិការ Android ជា​ច្រើន​នៅ​ទូ​ទាំង​ពិភព​លោក​ ហើយ​ចំណុច​អវិជ្ជមាន​នេះ​​ក៏​ត្រូវ​បាន​គេ​រាយ​ការណ៍​ទៅ​កាន់​ក្រុម​ការងារ​ របស់ Google ជា​លើក​ដំបូង​ចាប់​តាំង​ពី​ដើម​ខែ​សីហា​មក​ម្ល៉េះ។ ក្រុម​ អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា Smart Device ​ជា​ច្រើន​រំពឹង​ថា​ Google កំពុង​តែ​ដុត​ដៃ​ដុត​ជើង​ក្នុង​ការ​កែ​សម្រួល​បញ្ហា​នេះ​ឱ្យ​បាន​រួច​រាល់​​ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

Sameera Chathurangaរៀបចំដោយ seyha kampongcham

អរគុណសម្រាប់កាចូលមើលគេហទំព័រយើងខ្ញុំសុំអោយជួបនៅសំណាងល្អគ្រប់ៗគ្នា ទាក់ទង់ខ្ញុំបាទនៅទីនេះ

អរគុណ


1 Responses So Far:

Unknown said...

ពិតជាបានសំរេចមែន សូមអរគុណធំៗ

ថ្ងៃនេះខ្ញុំបានជួប Galaxy Tab មួយគ្រឿងមានបញ្ហាអញ្ចឹង

ខ្ញុំក៏ចាប់ wip data ផ្លាប់ ដោយមិនបេកអាប់អីទុកទេ ព្រោះរបស់គេទើបប្រើដែរ អត់ទាន់មានដែលតាអី

បានប៉ុន្មានម៉ោង ក៏មកវិញ មិនដើរដដែល

ពេលបានកូនសិស្សបោះលិងនេះមក ក៏ធ្វើតាមបានសំរេច ១០០% ពិតជាមានប្រយោជន៍ណាស់

សូមអរគុណ សីហា ច្រើនដែលបានចែករំលែកចំណុចនេះ

Post a Comment