តម្រូវការ
ក្នុងមួយថ្ងៃ យ៉ាងហោចណាស់ក៏អ្នកបើកមើល iPhone, iPad របស់អ្នកចំនួន 20 ដងដែរ ថាតើមាននរណាម្នាក់បានខលមក រឺក៏ Notification ចេញពី Facebook, Line រឺក៏ Instagram រឺក៏អត់។ វិធីរាល់ដងដែលយើងត្រូវធ្វើនោះគឺត្រូវចុចប៊ូតុង Home រឺក៏ប៊ូតុង Power ដើម្បីអោយអេក្រង់វាភ្លឺឡើង ប៉ុន្តែប្រសិនបើប៊ូតុងទាំងពីររបស់អ្នកនេះខូច រឺក៏អ្នកចង់រកវិធីដោះសោរ iDevice អ្នកអោយស្រួលជាងនេះ តើវាអាចទៅរួចដែររឺទេ?
ប្រសិនបើជាអ្នកកំពុងតែប្រើប្រាស់ iPhone, iPad រឺក៏ iPod Touch ដែលបាន Jailbreak រួចហើយ នោះអ្នកទាំងអស់គ្នាប្រាកដជាមានសំណាងបានប្រើប្រាស់ Tweak ដ៏ពិសេសដែលមានឈ្មោះថា SmartTab។ វាអនុញ្ញាតិអោយយើងដាស់ទូរស័ព្ទយើងឡើងដោយគ្រាន់តែគោះថ្នមៗពីរដងតែប៉ុណ្ណោះ ដែលវាស្រដៀងទៅនឹងពពួកទូរស័ព្ទ LG ដែរ។ ហើយដើម្បីដោះសោរវិញ យើងគ្រាន់តែអូសមួយឆ្នូតនៅលើអេក្រង់ដែលកំពុងសំងំដេកទៅជាការស្រេច។
iPhone, iPad និង iPod Touch ដែលដំណើរការដោយ iOS 7
ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួចហើយ
របៀបតម្លើង
បើកកម្មវិធី Cydia ហើយចូលទៅកាន់ Manage > Source > Edit > Add > វាយបញ្ចូលពាក្យ http://repo.biteyourapple.net និង ចុច Add។ ប្រសិនបើជាអ្នកមាន Source នេះហើយ អ្នកមិនចាំបាច់បន្ថែមម្តងទៀតទេ គ្រាន់តែចុច Change > និង Refresh ជាការស្រេច។ ហើយប្រសិនបើជាអ្នកបញ្ចូល Source នេះហើយ វាមានបញ្ហា សូមលុបចោល Source មួយ រឺក៏ពីរ ដែលអ្នកគិតថាអត់បានការចេញជាការស្រេច។ បើចាំបាច់ សូម Add ម្តងទៀត។
ស្វែងរក Tweak ឈ្មោះ “ SmartTap “ រួចតម្លើង និងចុច Restart springboard
ចូលទៅកាន់ Setting > SmartTap > ចុចបើក Enable
យើងមានជម្រើសច្រើនជាមួយនឹងកាយវិការផ្សេងៗ ដែលដូចជា Double Tap screen (គោះអេក្រង់ពីរដង) យើងអាចសារ៉េអោយដាស់អេក្រង់, ដោះសោរ, រឺក៏បើកកម្មវិធីផ្សេង។ នៅមាន Swipe up (អូសឡើងលើ) Swipe Down (អូសចុះក្រោមទៀត) ដែលយើងអាចសារ៉េអោយវាអោយទៅជាដោះសោរអេក្រង់ រឺក៏បើកកម្មវិធីផ្សេងៗ។
សូមរីករាយក្នុងការប្រើប្រាស់ ហើយក៏សូមបញ្ជាក់ម្តងទៀតដែរថា វាអាចដំណើរការតែជាមួយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7 និងបាន Jailbreak រួចហើយប៉ុណ្ណោះ។ ហើយប្រសិនបើជាអ្នកមានបញ្ហាពេលបន្ថែម Source សូមលុបចោល Source ដទៃដែលអ្នកគិតថាមិនបានការចោល មួយ រឺក៏ពីរទៅជាការស្រេច។
ដើម្បីដឹងថា តើ Tweak មួយនេះវាអស្ចារ្យយ៉ាងណានោះ
សូមទស្សនាវីដេអូនេះទាំងអស់គ្នា
Skype : seyha roth
គណនី wing 00610827
Tel: 0979666687/098889568
បញ្ចាក់សុំទទួលខុសត្រូវដោយខ្លួនឯង
ចំលងពីរ: cambo-report.com
0 Responses So Far:
Post a Comment