04 របៀប​តម្លើង stock firmware របស់ Xperia TX (LT29i)

 http://cambodroid.com/wp-content/uploads/2013/05/Sony-XPERIA-GX-White-Hayabusa-LT29i.jpg

វា​ជា​រឿង​ធម្មតា​ទេ​សំរាប់លោក​អ្នក​ដែល​តែង​តែ​ចូលចិត្ត​លេង firmware ដោយ​flash firmware ផ្សេងៗ​នៅ​លើ​ទូរស័ព្ទ។ ចៃដន្យ​មាន​ពេល​ខ្លះ​វា​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​យើង​ខូច​ដោយ​ប្រការ​ណា​មួយ ដោយ​សារ​តែយើង​អនុវត្ត​ ខុស​ដោយ​ប្រការ​ណាមួយ​។
បើ​សិន​ជា​ទូរស័ព្ទ​ខូច​បើក​មិន​បានហើយ តើយើង​ត្រូវ​ធ្វើ​យ៉ាងណា? ថ្ងៃ​នេះ​ខ្ញុំ​នឹង​ណែនាំ អំពីរបៀប flash Stock firmware របស់ Xperia TX (LT29i)។សូម​អនុវត្ត​តាម​ជំហ៊ាន​ខាងក្រោម៖
  • ទាញយក firmware: LT29i_7.0.A.3.197_vnSony_Vietnam.zip
  • ពន្លា firmware ដែលបានបង្រួម​ហើយ
  • ទាញយក flashTool
  • ដំឡើង flashtool ចូល​ក្នុងកុំព្យូទ័រ
  • ក្រោយ​ដំឡើង flashtool ហើយ​សូម​ដំឡើង driver ដែល​ស្ថិត​នៅ​ក្នុង C:/flashtool/driver
  • ក្រោយ ពេលដំឡើង​​ driver ហើយ​សូម​ចំលង ដែល​បាន​ពន្លា ដាក់​ក្នុង​ folder firmwares របស់ Flashtool (Ex: C:\flashtool\firmwares)
  • បើក​កម្មវិធី flashtool
  • ចុច​ប៊ូតុង flash (រូប​ដូច​រន្ទះ)
  • ជ្រើសយក Flashmode ហើយចុច OK
  • ជ្រើស​សយក firmware (LT29i)
  • ចុចប៊ូតុង OK
  • រង់​ចាំ​មួយ​សំទុះ​វា​នឹង​ប្រាប់​ឲ្យលោក​អ្នក​បិទទូរស័ព្ទ ហើយ​វា​នឹង​ចេញ​ផ្ទាំង​ដូច​ខាងក្រោម
  • សូម​បិទ​ទូរស័ព្ទ​ហើយ​ចុច​ vol-down ព្រម​ទាំង​ដោត USB (ខណៈ​ពេល​ចុច​ប៊ូតុង)
  • ពេល​នោះ​បើ​សិន​ជា​ទូរស័ព្ទ​លោក​អ្នក​ចេញ​ភ្លើង​ពណ៌​បៃតង​កន្លែង​សាក​ថ្ម នោះ​បាន​ន័យ​ថា​វា​បានចូល​ទៅ​កាន់ flashmode ហើយ
  • រង់ចាំ​មួយ​សំទុះ​នោះ​ វានឹង​ flash firmware ចូល​ទៅតាមសំរួលហើយ​ចុង​ក្រោយ​វា​នឹង​ reboot




Sameera Chathurangaរៀបចំដោយ seyha kampongcham

អរគុណសម្រាប់កាចូលមើលគេហទំព័រយើងខ្ញុំសុំអោយជួបនៅសំណាងល្អគ្រប់ៗគ្នា ទាក់ទង់ខ្ញុំបាទនៅទីនេះ

អរគុណ


0 Responses So Far:

Post a Comment