
ជារៀងរាល់ដងពេលដែល Samsung ចេញឧបករណ៍ថ្មីៗនោះគឺ គេតែងតែមាន file root kernel ដើម្បីអាចឲ្យយើងអាចគ្រប់គ្រងទូរស័ព្ទបាន។ តែប្រហែលជា firmware ថ្មីនេះមានសភាពពិបាក root ទើបធ្វើឲ្យគេប្រើវិធីផ្សេងវិញ។
ចំពោះការ root របៀបនេះគឺគេបាន dump យក file system របស់ Galaxy S4 មកបំលែងជា file ដែលអាច flash បានតាម Odin។ បើសិនជាលោកអ្នកកំពុងតែកាន់ Galaxy S4 ហើយមានបំណងចង់តម្លើងខ្មែរយូនីកូដតាមវីធី root នោះសូមអនុវត្តតាមជំហ៊ានខាងក្រោម៖
Root
- សូមទាញយក Odin
- សូមទាញយក pre-rooted firmware:I9500XXUAMC6_I9500OXAAMC6_ROOT_ODEX.zip
- ពន្លា I9500XXUAMC6_I9500OXAAMC6_ROOT_ODEX.zip
- បើកកម្មវិធី Odin
- តម្លើងdriver (បើសិនជាមិនទាន់មាន)
- បិទទូរស័ព្ទ
- បើកវិញដោយចុច Vol Down + Home + Power
- បន្ទាប់មកវានឹងចេញការបញ្ជាក់បន្ថែម (សូមចុចVol up)
- ជាបន្តវានឹងចេញពាក្យថាdownloading…
- ភ្ជាប់វាទៅនឹងកុំព្យូទ័រ
- បើកកម្មវិធី odin
- បើសិនស្គាល់នោះវានឹងចេញនូវពណ៌លឿងក្នុង textbox ព្រមជាមួយនឹងលេខ port
- ចុចប៊ូតុង PDA ហើយជ្រើសយក file មានឈ្មោះ CODE នៅពីមុខ
- ចុចប៊ូតុង start
- រងចាំមួយសំទុះ នោះវានឹងតម្លើងដោយខ្លួនឯង
- សូមទាញយក Khmer.zip
- ចំលង Khmer.zip ដាក់ចូលក្នុងទូរស័ព្ទ
- អនុវត្តតាមរបៀបតម្លើងខ្មែរយូនីកូដលើ HTC One X ដូចវីដេអូខាងក្រោម៖
0 Responses So Far:
Post a Comment